ពាក្យស្លោក៖ « បណ្តុះបណ្តាលប្រកបដោយគុណភាព »

សេចក្តីណែនាំអំពី សាលារៀន ចនសុន

សាលារៀន ចនសុន ប្តេជ្ញាក្លាយជាថ្នាលបណ្តុះបណ្តាលប្រកបដោយសមត្ថភាព និងគុណភាពអប់រំខ្ពស់ ព្រមទាំងជំនាញច្បាស់លាស់ស្របតាមតម្រូវការទីផ្សារការងារ ដោយផ្តល់ឱកាសការសិក្សាគ្រប់កម្រិតប្រកបដោយសមធម៌ និងបរិយាបន្ន។

Johnson School Campus
17+ ឆ្នាំ (2009–2026) បទពិសោធន៍អប់រំស្តង់ដារ
អត្តសញ្ញាណ & ទិសដៅ

ចក្ខុវិស័យ បេសកកម្ម & គុណតម្លៃស្នូល

គោលការណ៍ណែនាំ និងការប្តេជ្ញាចិត្តដ៏រឹងមាំដែលដឹកនាំការអភិវឌ្ឍគ្រប់ទិដ្ឋភាពនៃសាលារៀន ចនសុន។

ចក្ខុវិស័យ

ចក្ខុវិស័យ (Vision)

នឹងក្លាយជាថ្នាលបណ្តុះបណ្តាលប្រកបដោយ សមត្ថភាព និងគុណភាពអប់រំខ្ពស់ និងជំនាញច្បាស់លាស់ ស្របតាមតម្រូវការទីផ្សារការងារ។

  • សមត្ថភាព និងគុណភាពអប់រំខ្ពស់
  • ជំនាញច្បាស់លាស់ ស្របតាមតម្រូវការទីផ្សារការងារ
  • ពាក្យស្លោក៖ «បណ្តុះបណ្តាលប្រកបដោយគុណភាព»
បេសកកម្ម

បេសកកម្ម (Mission)

សាលារៀន ចនសុន ប្តេជ្ញាអនុវត្តបេសកកម្មចម្បងទាំង ៣ យ៉ាងម៉ឺងម៉ាត់៖

  • ១. ឱកាស & សមធម៌៖ ផ្តល់ឱកាសការសិក្សាគ្រប់កម្រិត (ចំណេះទូទៅ ជំនាញវគ្គខ្លី ភាសាចិន និងអង់គ្លេស) ប្រកបដោយសមធម៌ និងបរិយាបន្ន។
  • ២. គ្រូគុណវុឌ្ឍិខ្ពស់៖ ជ្រើសរើសគ្រូបង្រៀនមានបទពិសោធន៍ ជំនាញវិជ្ជាជីវៈ កម្រិតសញ្ញាបត្រខ្ពស់ និងគុណវុឌ្ឍន៍គ្រប់គ្រាន់។
  • ៣. អាគារ & សម្ភារៈស្តង់ដារ៖ រៀបចំអាគារស្តង់ដារ សម្ភារៈរូបវន្ត បច្ចេកវិទ្យាទំនើប និងបន្ទប់រៀនមានផាសុកភាព។

គុណតម្លៃស្នូលទាំង ៤ នៃសាលារៀន ចនសុន

សីលធម៌ • គុណភាព • ឧត្តមភាព • នវានុវត្តន៍ — គោលការណ៍គ្រឹះទាំង ៤ ដឹកនាំភាពជោគជ័យ

01

សីលធម៌ (Morality)

ថែរក្សា និងលើកស្ទួយគុណធម៌ ភាពស្មោះត្រង់ និងប្រតិបត្តិតាមក្រមសីលធម៌ក្នុងការអប់រំ និងការគ្រប់គ្រង។

02

គុណភាព (Quality)

ប្តេជ្ញាផ្តល់ការអប់រំគុណភាពខ្ពស់ ធានាថាសិស្សគ្រប់រូបទទួលបានចំណេះដឹង និងជំនាញដ៏ល្អប្រសើរ។

03

ឧត្តមភាព (Excellence)

ខិតខំតម្កើងខ្លួនឱ្យឈានទៅកម្រិតល្អប្រសើរជានិច្ច ទាំងការបង្រៀន ការរៀន និងការអភិវឌ្ឍស្ថាប័ន។

04

នវានុវត្តន៍ (Innovation)

ទទួលយកបច្ចេកវិទ្យាទំនើប និងវិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីសម្របខ្លួនទៅតាមការរីកចម្រើននៃសង្គម។

បណ្តាញសាខា

សាខាទាំង ៦ នៃសាលារៀន ចនសុន

បណ្តាញគ្រឹះស្ថានអប់រំស្តង់ដារក្នុងខេត្តស្វាយរៀង និងខេត្តព្រៃវែង ត្រៀមស្វាគមន៍សិស្សានុសិស្សគ្រប់កម្រិត

090 555 392 / 088 900 2900
Branch 01 ស្វាយរៀង

១. ស្វាយរៀង ១

ក្រុងស្វាយរៀង ខេត្តស្វាយរៀង

Telegram: @Jonhsonschool
Branch 02 ស្វាយរៀង

២. ស្វាយរៀង ២

ក្រុងស្វាយរៀង ខេត្តស្វាយរៀង

Telegram: @Jonhsonschool2
Branch 03 ស្វាយជ្រំ

៣. ស្វាយជ្រំ

ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

Telegram: @Jonhsonschool3
Branch 04 ស្វាយធំ

៤. ស្វាយធំ

ស្វាយធំ ខេត្តស្វាយរៀង

Telegram: @JIS_svaythom
Branch 05 កំពង់រោទិ៍

៥. កំពង់រោទិ៍

ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

Telegram: @Jonhsonschool5
Branch 06 ព្រៃវែង

៦. កំពង់ត្របែក

ស្រុកកំពង់ត្របែក ខេត្តព្រៃវែង

Telegram: @Jonhsonschool6
📖 ចង់ស្វែងយល់លម្អិតបន្ថែមអំពីសាខាទាំង ៦ នៃសាលារៀន ចនសុន?
អានអត្ថបទប្លុកពិស្ដារ →
ហេតុអ្វីជ្រើសរើសយើង

តើហេតុអ្វីគួរជ្រើសរើសរៀននៅ សាលារៀន ចនសុន?

៧ ហេតុផលចម្បងដែលធ្វើឱ្យសាលារៀន ចនសុន ជាជម្រើសឈានមុខគេប្រកបដោយគុណភាព និងទំនុកចិត្តខ្ពស់បំផុត (ចំណុចចុងក្រោយពិសេស 😄)

ក្រសួងអប់រំ យុវជន និងកីឡា (MoEYS)
ក្រសួងពាណិជ្ជកម្ម (MOC)
អគ្គនាយកដ្ឋានពន្ធដារ (GDT)
ក្រសួងការងារ & បណ្តុះបណ្តាល (MLVT)
របបបេឡាសន្តិសុខសង្គម (បសស) NSSF
និយ័តករគណនេយ្យ & សវនកម្ម (ACAR)
លិខិតអនុញ្ញាតស្រុក/ក្រុង គ្រប់សាខា
1

ទទួលស្គាល់ដោយក្រសួង និងស្ថាប័នរដ្ឋាភិបាល

ស្ថាប័នអប់រំទទួលស្គាល់ស្របច្បាប់ពេញលេញ

សាលារៀន ចនសុន ត្រូវបានចុះបញ្ជី និងទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងស្ថាប័នរដ្ឋាភិបាលស្របច្បាប់ពេញលេញ។

2

បទពិសោធន៍ ១៧ ឆ្នាំ

(2009–2026)

ដំណើរការបណ្តុះបណ្តាលជាង ១៧ ឆ្នាំ ដោយឈរលើមូលដ្ឋានគ្រឹះរឹងមាំ ស្នាដៃ និងទំនុកចិត្តខ្ពស់ពីសំណាក់មាតាបិតា និងសិស្សរាប់ម៉ឺននាក់។

3

ថ្នាក់ជំនាញចម្រុះ

ចិន អង់គ្លេស និងជំនាញវគ្គខ្លី

ផ្តល់ជូនកម្មវិធីសិក្សាភាសាចិន (HSK), ភាសាអង់គ្លេសទូទៅ (GEP), និងវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គខ្លីទាន់សម័យ។

4

ថ្នាក់ដឹកនាំ និងលោកគ្រូ-អ្នកគ្រូ

មានគរុកោសល្យ និងកម្រិតវប្បធម៌ខ្ពស់

បុគ្គលិកអប់រំ និងថ្នាក់ដឹកនាំប្រកបដោយគរុកោសល្យច្បាស់លាស់ ជំនាញឯកទេសជ្រៅជ្រះ និងកម្រិតវប្បធម៌ខ្ពស់ យកចិត្តទុកដាក់លើសិស្សគ្រប់រូប។

5

កម្មវិធីសិក្សាស្តង់ដារ

ស្របតាមក្រសួង និងស្តង់ដារជាតិ

រៀបចំឡើងយ៉ាងហ្មត់ចត់ ដោយផ្អែកលើកម្មវិធីជាតិ និងស្តង់ដារអន្តរជាតិ ឆ្លើយតបទៅនឹងទីផ្សារការងារ និងការបន្តការសិក្សា។

6

បណ្តុះផ្នត់គំនិតភាពជាអ្នកដឹកនាំ

ភាពក្លាហាន និងសីលធម៌

ជំរុញឱ្យសិស្សានុសិស្សមានភាពក្លាហាន ឯករាជ្យភាព ស្មារតីដោះស្រាយបញ្ហា និងសីលធម៌នៃការរស់នៅជាពលរដ្ឋសកល។

7

CEO សង្ហា (សើច) 😄

ថ្នាក់ដឹកនាំវ័យក្មេង ស្វាហាប់ និងស្និទ្ធស្នាល

ថ្នាក់ដឹកនាំវ័យក្មេង ស្វាហាប់ ស្និទ្ធស្នាល តែងតែយកចិត្តទុកដាក់ ចុះជួប និងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សផ្ទាល់ជាប្រចាំ!

ផែនការយុទ្ធសាស្ត្រ ២០២៦–២០២៧

ផែនការប្រតិបត្តិប្រចាំឆ្នាំ & ស្ដង់ដារគុណភាពអប់រំ

ផែនទីយុទ្ធសាស្ត្រឆ្ពោះទៅរកឧត្តមភាពនៃការអប់រំ ការលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព ដើម្បីអនាគតសិស្សានុសិស្ស។

ដើម្បីឆ្ពោះទៅសម្រេចបាននូវគោលដៅអប់រំ និងឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ព្រមទាំងធានាបាននូវការលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងគណនេយ្យភាព៖

01

ការពង្រឹងអភិបាលកិច្ចសាលារៀន

  • ពង្រឹងការគ្រប់គ្រង និងការផ្តល់សេវាអប់រំឱ្យកាន់តែមានប្រសិទ្ធភាព
  • រៀបចំប្រព័ន្ធអធិការកិច្ច ត្រួតពិនិត្យ និងវាយតម្លៃផ្ទៃក្នុងឱ្យបានទៀងទាត់
02

ការអភិវឌ្ឍគ្រូបង្រៀន & បុគ្គលិក

  • អនុវត្តផែនការគោលនយោបាយគ្រូបង្រៀន (ជ្រើសរើស បណ្តុះបណ្តាល និងលើកទឹកចិត្ត)
  • ពិនិត្យ ដោះស្រាយ និងបែងចែកគ្រូបង្រៀនឱ្យចំជំនាញ និងចំគោលដៅ
  • លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន
03

ការកែលម្អកម្មវិធីសិក្សា & STEM

  • កែលម្អកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលឱ្យស្របតាមស្ដង់ដារជាតិ
  • ពង្រឹងការបង្រៀន និងរៀនលើមុខវិជ្ជា STEM និងភាសាបរទេស
  • ពង្រីកការអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ
04

បរិស្ថាន និងសុខភាពសិក្សា

  • កែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (អគារ បង្គន់អនាម័យ ប្រព័ន្ធទឹកស្អាត)
  • លើកកម្ពស់អាហារូបត្ថម្ភ និងសុខភាព ដើម្បីធានាបរិវេណមានសុវត្ថិភាព និងអនាម័យ
05

ការប្រឡង និងការវាយតម្លៃស្ដង់ដារ

  • ពង្រឹងការប្រឡង និងការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សឱ្យមានតម្លាភាព
  • តភ្ជាប់ការអប់រំក្នុងសាលាទៅនឹងតម្រូវការទីផ្សារការងារ ការស្រាវជ្រាវ និងនវានុវត្តន៍

ស្ដង់ដារទាំងពីរនេះ គឺជាស្ដង់ដារគន្លឹះដំបូងក្នុងចំណោមស្ដង់ដារនៃការវាយតម្លៃគុណភាពអប់រំ ដែលផ្តោតជាចម្បងលើគុណភាពផ្ទាល់របស់សិស្ស និងការបង្រៀន៖

Standard 01

ស្ដង់ដារទី១៖ លទ្ធផលសិក្សារបស់សិស្ស

គោលបំណង៖ វាស់វែង និងវាយតម្លៃលើសមត្ថភាព ព្រមទាំងកម្រិតនៃការរីកចម្រើនផ្នែកចំណេះដឹង បំណិន និងឥរិយាបថរបស់សិស្ស បន្ទាប់ពីទទួលបានការបង្រៀន។
សូចនាករ និងសកម្មភាពសំខាន់ៗ៖
  • អត្រាមធ្យមភាគខ្ពស់នៃការទទួលបាននិទ្ទេសល្អក្នុងកម្រិតសិក្សា
  • កម្រិតនៃការរីកចម្រើនលើសមត្ថភាពអានដាច់ អានយល់ គិតលេខ និងចំណេះដឹងមូលដ្ឋានរឹងមាំ
  • ការអនុវត្តវិន័យ ក្រមសីលធម៌ល្អ ការចូលរួមក្នុងសង្គម ព្រមទាំងលទ្ធភាពបន្តការសិក្សាទៅកម្រិតខ្ពស់ ឬទទួលបានការងារសមស្រប
Standard 02

ស្ដង់ដារទី២៖ ការបង្រៀន និងរៀន

គោលបំណង៖ ធានាថាដំណើរការបង្រៀនរបស់គ្រូ និងការរៀនរបស់សិស្សក្នុងថ្នាក់ប្រព្រឹត្តទៅស្របតាមស្ដង់ដារគរុកោសល្យ។
សូចនាករ និងសកម្មភាពសំខាន់ៗ៖
  • ការរៀបចំកិច្ចតែងការបង្រៀនច្បាស់លាស់ និងការជ្រើសរើសវិធីសាស្ត្របង្រៀនសមស្របតាមសមត្ថភាពសិស្ស
  • ការប្រើប្រាស់សម្ភារឧបទ្ទេស បច្ចេកវិទ្យា និងឧបករណ៍ជំនួយស្មារតី ដើម្បីទាក់ទាញចំណាប់អារម្មណ៍សិស្ស
  • ការវាយតម្លៃការយល់ដឹងរបស់សិស្សជាប្រចាំក្នុងពេលបង្រៀន និងការផ្តល់មតិកែលម្អត្រឡប់មកវិញ (Feedback) បានទាន់ពេលវេលា